Total Pageviews

Wednesday, August 8, 2012

Cambodia to cede two villages to Vietnam

 120618_04b


Cambodia would have to give two villages to Vietnam if it wanted to retain another two deemed the territory of the Kingdom’s eastern neighbour by the former French Indochina colonial administration, a government minister said yesterday.

Last year, the Cambodian government announced it was speeding up the process of demarcating its borders with Vietnam and Laos, which were renegotiated in 1985, six years after Vietnam ousted the Khmer Rouge.

Va Kimhong, senior minister in charge of the Cambodian Border Affairs Committee, said the government would have to compromise to keep Thlok Trach and Anlung Chrey villages, in Kampong Cham province’s Ponhea Krek district, as part of the border demarcation process.

“We have still kept both the villages the same, but we have an obligation to find any area in Kampong Cham province to give back to Vietnam,” he said. “That is what we call a compromise.”

Va Kimhong did not specify which villages would be given to Vietnam in exchange for retaining the territory, which includes Anlung Chrey, the home town of National Assembly president Heng Samrin.

But Sean Penh Se, president of the NGO alliance Cambodia Border Committee, said from France yesterday that any exchange would be unacceptable without consulting those who stood to lose land from such a deal.

“As I know, the map that France has kept [for us] has [Ponhea] Krek [district] belonging to the Khmer,” he said. “There has never been such an exchange, like an exchange of bread and oranges. [We] must have agreement from all people, because that land does not belong to Mr Va Kimhong and Mr Hun Sen.”

Alleged Vietnamese encroachment on Cambodian territory stirs strong passions in the Kingdom and has been a pivotal issue in all of the opposition Sam Rainsy Party’s election campaigns.

Party president Sam Rainsy lives in self-imposed exile in France after receiving more than a decade in jail terms in Cambodia for pulling up a border demarcation post and publishing a Google map to support his claim of Vietnamese encroachment.

SRP spokesman Yim Sovann said yesterday the Vietnamese claim was based on an unacceptable 2005 supplementary treaty to the 1985 Treaty on Delimitation of National Boundaries between the two countries.

“I think Va Kimhong is very wrong. According to the names of the villages, they belong to Cambodia, and since the beginning, we did not agree with the additional treaty since 2005,” he said.

Ros Va, 71, and Chum Chin, 71, residents of Po Preuk village, which neighbours the two villages in question, said they believed the villages were inside Cambodian territory but had been used as hiding places by Vietnamese soldiers during the war with the US.

“Those villages really are Khmer land. It is not confusion,” Ros Va said.

Heng Samrin could not be reached for comment yesterday, but senior Cambodian People’s Party lawmaker Cheam Yeap said the National Assembly president had lived in Anlung Chrey village for close to 80 years.

“I have gone [to Heng Samrin’s village] often; it is next to the border. Samdech Heng Samrin has already declared that since he was born. He has lived there since a long time ago,” Cheam Yeap said.

Monday, July 16, 2012

Happiness is something everyone wants to have

Happiness is something everyone wants to have. You may be successful and have a lot of money, but without happiness it will be meaningless.
That’s why I’m excited with this month’s theme of Happiness. We will discuss this topic all month long and I’m sure we will learn a lot. But, before we move further, it’s a good idea to get deeper understanding of the word happiness itself. Understanding what happiness is will give us good ground upon which to build our discussions.
This definition is a good starting point and we can dig deeper from it. The best way to do that is to consult some of the greatest minds in history. So I researched what these people say about happiness and found 10 essential definitions. Each of them has deep meaning. Take your time to absorb it.

Here they are:
Happiness is when what you think, what you say, and what you do are in harmony.
Mahatma Gandhi
Happiness is that state of consciousness which proceeds from the achievement of one’s values.
Ayn Rand
Happiness is something that you are and it comes from the way you think.
Wayne Dyer
Happiness is essentially a state of going somewhere, wholeheartedly, one-directionally, without regret or reservation.
William H. Sheldon
Happiness is not a reward – it is a consequence.
Robert Ingersoll
Happiness is different from pleasure. Happiness has something to do with struggling and enduring and accomplishing.
George Sheehan
Happiness is the meaning and the purpose of life, the whole aim and end of human existence.
Aristotle
Happiness is not something you experience, it’s something you remember.
Oscar Levant
Happiness is not a station you arrive at, but a manner of traveling.
Margaret Lee Runbeck
Happiness is the spiritual experience of living every minute with love, grace and gratitude.
Denis Waitley
All in all, I would say that happiness is a decision. Your happiness is your decision to make. All the quotes above require actions on our part and actions require decisions.

So what do you think?

What is happiness?

Wednesday, April 25, 2012

រដ្ឋា​ករ​ទឹក​ប្រកាស​លក់​១៣​លាន​ហ៊ុន


បើ​យោង​តាម​លោក ហុង​ សុខហូង អគ្គនាយក​ទីផ្សារ​បាន​ឲ្យ​ដឹង​ថា​ រយៈ​ជាង​១​ម៉ោង​នេះ រដ្ឋាករ​ទឹក​បាន​លក់​សរុប​ ៣៩២​ ៣១៣ ហ៊ុន​។  ហ៊ុន​ដែល​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​គម្រោង​លក់​ទាំង​អស់​មាន​ចំនួន​ ៨៦​លាន​ហ៊ុន តែ​រដ្ឋាករ​បាន​សម្រេច​​បោះ​លក់​ត្រឹម​តែ​១៥​ភាគរយ​ ដែល​ស្មើ​នឹង​ ១៣​លាន​ហ៊ុន​ជា​ជំហាន​ដំបូង។

នៅ​ម៉ោង​៩ ១០​នាទី​ ទីផ្សារ​បើក​ដំបូង​ តម្លៃ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ លក់​ចេញ​ក្នុង​១​ហ៊ុន​ ៦៣០០​រៀល។ ពេល​បិទ​ទីផ្សារ​តង់​ទី​១​ តម្លៃ​ហ៊ុន​បាន​ឡើង​ដល់​៩៤០០​រៀល។ ដូច្នេះ​តម្លៃ​បាន​ហក់​ឡើង​៣១០០​រៀល។


ឯក​ឧត្តម​ គាត ឈន់​ផ្ដល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ​ដល់រដ្ឋាករ​ទឹក​ស្វយ័ត ​តំណាង​​ដោយ​ ឯកឧត្ដម ឯក ស៊ុន​ចាន់

បណ្ដា​អ្នក​ជំនាញ​សុទ្ធ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ក្នុង​ពេល​ប្រកាស​លក់​ ដំបូង​នេះ។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម បណ្ឌិត ហ៊ាន សាហ៊ីប ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ថ្លែង​ស្វាគមន៍​ និង​ បាន​គូស​បញ្ជាក់​​ថា ផ្សារ​មូលបត្រ​ ជា​រឿង​ថ្មី​សន្លាង​ ប៉ុន្តែ​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ហ្មត់ចត់​និង​ប្រយ័ត្នប្រយែង​បំផុត​ពី​ រដ្ឋាភិបាល​។ “នៅ​ថ្ងៃ​នេះ​ យើង​ជឿជាក់​ថា​ ផ្សារ​មូលបត្រ ជា​ក្បាល​រថភ្លើង​ថ្មី​មួយ​ ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីកចម្រើន​លូត​លាស់​កាន់​តែ​ជឿនលឿន”។

ដោយ​ធ្លាប់​មាន​បទ​ពិសោធន៍​នៅ​ប្រទេស​ កូរ៉េ ដែល​បាន​រីក​ចម្រើន​ដោយសារ​តែ​ទី​ផ្សារ​មូលបត្រ​ លោក​ គីម ប៊ុងស៊ូ ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កូរ៉េ ដែល​បាន​សហការ​បង្កើត​ទីផ្សារ​មូលបត្រ​កម្ពុជា​បាន​រំលឹក​ថា “យើង​ឆ្លង​កាត់​បញ្ហា​ និង​ឧបសគ្គ​ជា​ច្រើន​ ទម្រាំ​មក​ដល់​ពេល​នេះ​  ដូច​ប្រទេស​កូរ៉េ​ ជា​ដើម​ ក្រោម​សង្គ្រាម​ ជា​ប្រទេស​ក្រីក្រ​មួយ​  ប៉ុន្តែ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​បើក​ទីផ្សារ​លក់​ដូរ​មូលបត្រ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ ប្រែក្លាយ​ទៅ​ជា​ក្បាល​ម៉ាស៊ីន​នៃ​សេដ្ឋកិច្ច” ។ ការ​បើក​លក់​ដំបូង​ពេល​នេះ លោក​ជឿជាក់​ថា ​ប្រទេស​កម្ពុជា​នឹង​ទៅ​ជា​តំបន់​ស្នូល​នៃ​សេដ្ឋកិច្ច​តំបន់​អាស៊ីអាគ្នេយ៍​ ។

ជា​ក្រុមហ៊ុន​រដ្ឋ​ដំបូង​ដែល​បាន​លក់​ មូលបត្រ​របស់​ខ្លួន​ ឯកឧត្ដម ឯក ស៊ុន​ចាន់​ អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ ក្រុង​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ ពី​គម្រោង​ថ្មី​ ដែល​ពេល​ប្រមូល​បាន​ថវិកា​ពី​ការ​លក់​មូលបត្រ​ថា ” យើង​នឹង​ពង្រីក​បន្ថែម​បណ្ដាញ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ដល់​ជាយ​ក្រុង​ភ្នំពេញ​” ។ នៅ​ពេល​សួរ​ថា​ តើ​រដ្ឋាករ​ស្វយ័ត​ក្រុង​ភ្នំពេញ​ទៅ​​ ផ្គត់ផ្គង់​តាម​បណ្ដា​ខេត្ត​ឬ​អត់​ លោក​បាន​ ឆ្លើយ​ថា ” អង្គភាព​លោក​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាល​ ដូច្នេះ​អាស្រ័យ​តាម​ការ​ចាត់​តាំង​របស់​រដ្ឋ​ប៉ុណ្ណោះ​”។

ក្រោយ​ពី​ការ​ស្ដាប់​សារ​ថ្លែង​បើក​និង​ ការ​គោះ​ជួង​ឲ្យ​ដំណើរ​​ការណ៍​លក់​ដូរ​មូលបត្រ​ តាម​រយៈ​វីដេអូ​ របស់​សម្ដេច​តេជោ​ ហ៊ុន ​សែន ឯកឧត្ដម ​ឧបនាយករដ្ឋមន្ត្រី​  គាត ឈន់ និង​តំណាង​សម្ដេច​តេជោ​ បាន​មាន​ប្រសាសន៍​ថ្លែង​ពី​សារ​សំខាន់​របស់​ទីផ្សារ​មូលបត្រ​ថា ការ​បើក​លក់​ដូរ​ទីផ្សារ​មូលបត្រ​ គឺ​ជា​ការ​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ជាង​នេះ​ទៅ​ទៀត​ការ​វិនិយោគ​លើ​វិស័យ​មូលបត្រ​ជា​ប្រភព​ចំណូល​មួយទៀត​របស់​ វិនិយោគិន ដែល​ធ្វើ​ឲ្យ​ទទួល​បាន​នៅ​ភាគ​លាភ​នៃ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​។ លើស​ពី​នេះ​ទៅ​ទៀត​ ផ្សារ​មូលបត្រ​ជា​ច្រក​តែ​១​គត់​ប៉ុណ្ណោះ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​ អាច​វិនិយោគ​ធនធាន​របស់​ខ្លួន​ចូល​ទៅ​ក្រុមហ៊ុន​ដែល​ដំណើរការណ៍​ស្រាប់​។



ឯក​ឧត្តម​ គាត ឈន់​ ​​​អបអរ​សាទរ​ដល់​ការ​​ប្រកាស​បើក​ការ​ជួញ​ដូរ​មូលបត្រ​​ នៅ​ក្នុង​ក្រុម​ហ៊ុន​មូលបត្រ​កម្ពុជា


ឯក​ឧត្តម​ គាត ឈន់​ គោះ​ជួង​ប្រកាស​បើក​​ការ​ជួញ​ដូរ​​មូលបត្រ

ក្នុង​នាម​ជា​គណៈអធិតី​តំណាង​សម្ដេច​នាយក​ រដ្ឋមន្ត្រី ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ បាន​អំពាវនាវ​ថា​ “សូម​វិនិយោគិន​ទាំង​អស់​ចូលរួម​ឲ្យ​បាន​យ៉ាង​ផុលផុស​ក្នុង​ទីផ្សារ​មូលបត្រ ​ ត្បិត​តែ​ កម្ពុជា​ ជា​ទីផ្សារ​នៅ​ក្មេង​ខ្ចី​ក៏​ដោយ​ ប៉ុន្តែ​កម្ពុជា​ ក៏​ជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​ផង​ដែរ៕

Monday, March 19, 2012

ចម ប្រសិទ្ធិៈ កិច្ចប្រជុំ កំពូលអាស៊ាន ខាងមុខ នឹងជួយ ឱ្យកម្ពុជា ធ្វើសមាហរណកម្ម សេដ្ឋកិច្ច កាន់តែឆាប់

ភ្នំពេញៈ ការច្របាច់ចូលគ្នា មិនឱ្យមានរបាំងពន្ធគយ របស់សមាគមអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនៅពេលក្លាយ ជាសហគមន៍អាស៊ាននឹងមានផលវិជ្ជមាន ចំពោះ ប្រទេសមួយចំនួន ប៉ុន្តែវាក៏ជះឥទ្ធិពលមិនល្អ ដល់ប្រទេសមួយចំនួនផងដែរ ដែលមានវិស័យឧស្សាហកម្ម ទន់ខ្សោយនៅឡើយ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសន្និសីទ ជាមួយប្រតិភូពាណិជ្ជកម្មអាមេរិក នាព្រឹកថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០១២ថា កិច្ចប្រជុំកំពូលអាស៊ានក្នុងអាណត្តិ ដែលកម្ពុជាធ្វើជាប្រធាន ឆ្នាំ២០១២នេះ យើងអាចទាក់ទាញការវិនិយោគ ជួយដល់វិស័យឯកជន ដើម្បីជំរុញកម្ពុជា ក្នុងការធ្វើសមាហរណកម្ម សេដ្ឋកិច្ចឱ្យបានឆាប់ ។
លោកបានថ្លែងបន្តថា ក្នុងការធ្វើសមាហរណកម្ម ទោះបីមានក្រុមហ៊ុនខ្លះខាត ក្រុមហ៊ុនខ្លះចំណេញ ដោយសារការដើរយឺត និងដើរលឿនក៏ដោយ ក៏យើងនៅតែ គិតថា ជាការល្អក្នុងការស្វែងរក ការប្រកួតប្រជែង ដើម្បីទទួលបានថាមពលពីគេ មកពង្រឹងសមត្ថភាពផលិតកម្មក្នុងប្រទេស។
លោកបានថ្លែងសង្កត់ធ្ងន់ «អ្វីដែលយើងចង់ទទួលផលពីអាស៊ាន គឺការច្របាច់ចូលគ្នា របស់អាស៊ានប្រកប ដោយសមធម៌ តម្លាភាព ធ្វើឱ្យទាំងអស់គ្នាទទួលបាន ផលពីសមាហរណកម្មអាស៊ាននេះ»។
ទោះយ៉ាងណា បើតាមលោក ចម ប្រសិទ្ធិ លោកចង់ឱ្យកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាមួយអាស៊ាន ព្រោះវាអាចធ្វើឱ្យ សេដ្ឋកិច្ចរឹងប៉ឹងជាងកម្ពុជា នៅ ឯកាតែឯង ហើយជាឱកាស ដែលយើងអាចទាញយក ថាមពល ពីគេដើម្បីពង្រឹងឧស្សាហកម្ម ក្នុងស្រុកនិងកសិកម្ម ក្នុងប្រទេសយើងផងដែរ៕
www.dap-news.com

Monday, March 12, 2012

សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០១២ និង ២០១៣ រំពឹងថា កើនឡើង មិនចាញ់ឆ្នាំ ២០១១

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវការព្យាករណ៍ របស់ខ្លួនថា នៅឆ្នាំ ២០១២ និង ឆ្នាំ២០១៣ សេដ្ឋកិច្ចរបស់ កម្ពុជានឹងកើនឡើង ដូចគ្នានឹង ឆ្នាំ២០១១ គឺក្នុងរង្វង់ ៧ ភាគរយ បើទោះជាវិបត្តិ នៅសហភាពអឺរ៉ុប និងអាមេរិក បាននិងកំពុងគំរាមកំហែងការនាំចេញរបស់កម្ពុជា យ៉ាងណាក៏ដោយ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់សុន្ទរកថា បើកសន្និបាទប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១២ នៅ ទីស្តីការ ក្រសួងពាណិជ្ជកម្ម លោក គាត ឈន់ បានបង្ហាញនូវសុទិដ្ឋិនិយមរបស់ខ្លួន ចំពោះសេដ្ឋកិច្ចកម្ពុជា ដោយអះអាងថា នៅឆ្នាំ២០១២ និង ២០១៣ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបាន ជុំវិញ ៧ ភាគរយ ។

លោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច លើកឡើងថា វិបត្តិបំណុលនៅអឺរ៉ុប និងវិបត្តិសេដ្ឋកិច្ច នៅអាមេរិក ដែលជាទីផ្សារ នាំចេញដ៏សំខាន់របស់ កម្ពុជា មានផលប៉ះពាល់ តិចតួច ប៉ុណ្ណោះ ដល់ការនាំចេញរបស់កម្ពុជា រួមទាំងកម្ពុជា បានធ្វើការពង្រីកទីផ្សារ និងផលិតផល របស់ខ្លួន បន្ថែមទៀត ធ្វើឲ្យការនាំចេញរបស់កម្ពុជា កាន់តែមាន ភាពរឹងមាំ ។

លោក គាត ឈន់ បន្តថា « វិបត្តនៅអឺរ៉ុប និងអាមេរិក វាមានផលប៉ះផលដល់យើងដែរ តែវាតិចតួចទេ ។ យើងនៅតែនាំចេញ សម្លៀក បំពាក់យើងទៅទីផ្សារទាំងនោះ ហើយយើងក៏មិនមែនពឹងតែ លើ ទីផ្សារតែមួយ(ទីផ្សារអាមេរិក និងអឺរ៉ុប) យើងខំធ្វើពិពិធកម្មទីផ្សារ។ និយាយជារួម យើងមានសុទិដ្ឋិយម ក្នុងការនាំចេញដដែល ” ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា កម្ពុជាបានពង្រីកទីផ្សាររបស់ខ្លួន ទាំងទីផ្សារសកលលោក និងតំបន់ ការពង្រីក នេះ ដើម្បីធានាឲ្យបាន នូវការនាំចេញ ជំរុញការនាំចេញ ផលិតផលរក្សាកំណើនសេដ្ឋកិច្ចជាតិ ។

លោកបន្តថា ” យើងបានពង្រីកទីផ្សារកម្ពុជា ដោយមិនត្រឹមតែ ផ្តោតលើទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុបនោះទេ ប៉ុន្តែ ទីផ្សារអាស៊ី ក៏ កំពុងមានសន្ទុះខ្លាំងក្លា ណាស់ដែរ”។

លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បន្ថែមថា កំណើនសេដ្ឋកិច្ច ជុំវិញ ៧ ភាគរយ នៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ គឺសមស្រប ទៅតាម យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ។ តែមហិច្ឆិតារបស់ សម្តេចតេជោ ហ៊ុន សែន នោះ គឺដោយសម្តេច ចង់ឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងលើស ពី ៧ ភាគរយ ។ តាមលោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច អត្រាអតិផរណានៅឆ្នាំ ២០១១ មានចំនួន ៤,៩ភាគរយ នៅឆ្នាំ ២០១២ នេះ រាជរដ្ឋាភិបាលនឹងខំប្រឹងប្រែង ធ្វើយ៉ាងណា ឲ្យនៅត្រឹម ៥ ភាគរយ បើទោះជាតម្លៃសាំងឡើងថ្លៃខ្ពស់ក៏ដោយ ។

គួរបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅរបស់ខ្លួន ដោយនៅឆ្នាំ ២០១៣ នឹងធ្វើឲ្យកំណើនផលិតផល ក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗ ទទួលបានប្រាក់ច្រើនជាង ១ ពាន់ដុល្លារអាមេរិក ៕

Sunday, March 11, 2012

បាញ់សម្លាប់និស្សិត សកលវិទ្យាល័យ ភូមិន្ទ ប្លន់យកម៉ូតូ សង់មួយគ្រឿង

ភ្នំពេញៈ នារីវ័យ២៤ ឆ្នាំម្នាក់ ជានិស្សិតសកល វិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្ត ឆ្នាំទី៤ ដែល នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅខែកក្កដា ខាងមុខនេះទៅហើយ ត្រូវក្រុមចោរបាញ់សម្លាប់ ប្លន់យកម៉ូតូ ខណៈរូបនាងជិះម៉ូតូចេញពី សាលារៀន។

យោងតាមមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ ហោន ចន្រ្ទា អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិយ៉ក ស្រុកបន្ទាយមអម្ពិល ខេត្តឧត្តរមានជ័យ រួមនឹងមិត្តភក្តិ ម្នាក់ទៀតជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីសាលារៀនឆ្ពោះទៅផ្ទះជួលរបស់ខ្លួន លុះដល់ចំណុចកើត ហេតុខាងត្បូងវិទ្យាល័យសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោងប្រមាណជា ៨ និង ៣០នាទីយប់ ស្រាប់តែក្រុមជនល្មើសបានជិះម៉ូតូមកពីក្រោយ ហើយបាញ់ជនរងគ្រោះមួយគ្រាប់ រួចពួកវាបានប្លន់យកម៉ូតូសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-4828 ជិះទៅបាត់តែម្តង។

មន្រ្តីនគរបាលដដែលបានបន្តឲ្យដឹងថា ក្រោយពេលកើតហេតុនារីរងគ្រោះ ដែលត្រូវក្រុមជនល្មើស បាញ់មួយគ្រាប់ចំឆ្អឹងខ្នង ត្រូវបានគេបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី តែដោយសារតែ អាការជំងឺងធ្ងន់ធ្ងរពេកនោះ នារីរងគ្រោះបានដាច់ខ្យល់ស្លាប់នាវេលាម៉ោងប្រមាណ ៩-១០យប់ថ្ងៃ ដដែលនេះ។

យោងតាមមិត្តភក្តិ និងក្រុមគ្រួសារ បានឲ្យដឹងថា នារីរងគ្រោះជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ផ្នែកអក្សរសាស្រ្តឆ្នាំទី៤ ហើយនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួននៅខែកក្ដដា ឆ្នាំ២០១២ ខាងមុខនេះ តែឥឡូវក្តីសុបិនរបស់នាង និងក្រុមគ្រួសារត្រូវបានរលាយសូន្យ ព្រោះតែជនបាតសង្គម មួយចំនួនតូច ដែលសមត្ថកិច្ចហាក់គ្មានសមត្ថភាពក្នុងការបង្រ្កាបបានទាល់តែសោះបណ្តោយឲ្យកើត ឡើងស្ទើរតែរាល់ថ្ងៃ។

ក្រោយពេលមិនអាចជួយសង្រ្គោះបាននោះ សពនារីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីវិយោគ។

Photo by DAP-NEWS